គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

PPM MedTalks : គ្រប់គ្រងស្រ្តេស គឺជាប្រធានបទនៃសិក្ខាសាលានៅខែតុលា

កាលបរិច្ឆេទ: ០៩ តុលា ២០២៥ / សុខភាព / Author : ATH Sokren

កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ គ្រូពេទ្យ ឱសថការី និស្សិត និងអ្នកមានវិជ្ជាជីវៈផ្នែកឱសថសាស្រ្តប្រមាណជាង១៥០នាក់មកពីគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមសិក្ខាសាលាអនឡាញ « PPM MedTalks » ដែលផ្តោតទៅលើការ«គ្រប់គ្រងភាពតានតឹង ឬស្ត្រេស» ។ រៀបចំឡើងដោយក្រុមការងារផ្នែកពាណិជ្ជកម្មនៃសហគ្រាសផលិតឱសថប៉េប៉េអឹម សិក្ខាសាលាដឹកនាំដោយវេជ្ជបណ្ឌិតអ៊ុច ចាន់ពិសិទ្ធដែលមានជំនាញផ្នែកនេះ តាមរយៈកម្មវិធី Zoom

ជាកិច្ចចាប់ផ្តើម លោកតិច ស៊ីម៉ូ នាយកគ្រប់គ្រង​​ពាណិជ្ជកម្ម​ក្នុង​ស្រុក​​នៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានសង្កត់ធ្ងន់ទៅលើបញ្ហាសាកលនៃជំងឺតានតឹងតាមផ្លូវអារម្មណ៍ដែលប៉ះពាល់ដល់បុគ្គល ដល់គ្រួសារ ក៏ដូចជាដល់ការរៀបចំការងារ និងធ្វើឱ្យអន្តរាយដល់ការរួបរួមសង្គម និងផលិតភាព។ សម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹម ចូលរួមដោះស្រាយបញ្ហានេះ គឺមានន័យថាមិនមែនគ្រាន់តែផ្គត់ផ្គង់ជាឱសថនោះទេ ប៉ុន្តែគឺមានការផ្តល់ចំណេះដឹង បទពិសោធន៍ និងមធ្យោបាយទៅដល់អ្នកជំនាញផ្នែកសុខភាព និងដល់សាធារណជនផងដែរ។

វេជ្ជបណ្ឌិតអ៊ុច ចាន់ពិសិទ្ធ បានរម្លឹកថា ភាពតានតឹងតាមផ្លូវអារម្មណ៍ឬហៅថាស្រ្តេសគឺជាការឆ្លើយតបធម្មតាខាងសរីរវិទ្យាដែលធ្វើឱ្យកម្រើកប្រព័ន្ធប្រាសាទ système nerveux sympathique (គឺជាប្រព័ន្ធប្រសាទដែលកម្រើកដោយសារការឈឺចាប់ និងព្យាយាមប្រយុទ្ធប្រឆាំងនឹងការឈឺចាប់) និងប្រព័ន្ធប្រសាទ système nerveux parasympathique (គឺជាផ្នែកមួយនៃប្រព័ន្ធសរសៃប្រសាទស្វយ័តដែលជួយពន្យឺតមុខងាររបស់រាងកាយ ដើម្បីសន្សំសំចៃថាមពល)។ ប៉ុន្តែបើភាពតានតឹងកើតឡើងយូរវាអាចក្លាយទៅជាជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ឬជំងឺគេងមិនលក់ ញ៉ាំមិនបាន។ ការបង្ហាញពីរបៀបដកដង្ហើម «បួនតំណាក់កាល» ជួយឱ្យអ្នកចូលរួមទាំងអស់អាចអនុវត្តជាក់ស្តែងដើម្បីកាត់បន្ថយស្រ្តេស។

សិក្ខាសាលានេះទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួមៈ សំណួរជាច្រើនត្រូវបានសួរផ្ទាល់ ឬផ្ញើជាសារដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីបញ្ហានេះ។ ចប់សិក្ខាសាលា វេជ្ជបណ្ឌិតកុយ វីរិទ្ធិ អ្នកគ្រប់គ្រងផ្សព្វផ្សាយផលិតផលនៃសហគ្រាសផលិតឱសថប៉េប៉េអឹម បានណែនាំបង្ហាញផលិតផលបារាំងពីរដែលចែកចាយផ្តាច់មុខដោយសហគ្រាស នោះគឺថ្នាំ Magnésium Mg2 សម្រាប់អ្នកកើតស្រ្តេសតំណាក់កាលដំបូង និងថ្នាំ Calcibronat សម្រាប់អ្នកកើតស្រ្តេសកម្រិតមធ្យម។ តាមរយៈសិក្ខាសាលាដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិតមួយនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបញ្ជាក់ច្បាស់ពីតួនាទីរបស់ខ្លួនក្នុងនាមជាតួអង្គសំខាន់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលទៅដល់សហគមន៍វេជ្ជសាស្រ្តកម្ពុជា៕